Thursday, June 4, 2015

កម្ពុជា​ឡើង​១​លេខ​នៅ FIFA Ranking ​ឯ​បែលហ្សិក​​ឡើង​ឈរ​លេខ​២​មិន​ធ្លាប់​មាន







Cambodia-National-Football-Team-201511

4 Jun, 2015 16:18
0  Comment (s)
ក្រុម ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ឡើង​ចំណាត់ថ្នាក់​ FIFA World Ranking ១​លេខ​ នៅ​ក្នុង​ខែ​ឧសភា​ ពោល​គឺ​ឡើង​ពី​លេខ​១៧៩​កាល​ពី​ខែ​មេសា​ មក​ដល់​១៧៨​​ ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​វិញ​​បាន​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ ​តាម​ពី​​ក្រោយ​ក្រុម​លេខ​១​អាល្លឺម៉ង់ មិន​ធ្លាប់​មាន​កន្លង​មក។


ddd

ចំណាត់​ថ្នាក់​លេខ​១៧៨​នេះ​ដែរ ​មាន​ន័យ​ថា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នៅ​តែ​ស្ថិត​នៅ​ក្នុង​លំដាប់​ទី​១០​ ដដែល បើ​គិត​ក្នុង​ចំណោម​ប្រទេស​ទាំង​១១​នៅ​ក្នុង​​ចំណោម​ប្រទេស​សមាជិក​សហព័ន្ធ​ កីឡា​បាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) ដោយ​នៅ​លើ​តែ​ក្រុម​ប្រ៊ុយណេ​មួយ​ប៉ុណ្ណោះ (១៨៤)។ ​ចំណែក​ក្រុម​ដទៃ​ទៀត​របស់ AFF ​គឺ វៀតណាមនៅ​លើ​គេ​ (១២៧) តាម​ពី​ក្រោយ​ដោយ ថៃ (១២៩) , ហ្វីលីពីន (១៣៧) , មីយ៉ាន់ម៉ា (១៤៣) , ទីម័រ​ខាង​កើត (១៤៦) , សិង្ហបុរី (១៥៤), ឥណ្ឌូណេស៊ី (១៥៥) , ម៉ាឡេស៊ី (១៦២) និង​ឡាវ (១៧៥) ។

បើ​និយាយ​ជា​រួម​វិញ ​ក្រុម​កំពូល​ទាំង​១០ ​មាន​ការ​ប្រែ​ប្រួល​ដោយសារ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​បាន​​ឡើង​ទៅ​កាន់​ តំណែង​ លេខ​២​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ខណៈ​ដែល​លេខ​១​គឺ​នៅ​តែ​អាល្លឺម៉ង់​ដដែល។

FireShot Screen Capture #039 - 'The FIFA_Coca-Cola World Ranking - Ranking Table - FIFA_com' - www_fifa_com_fifa-world-ranking_ranking-table_men_index_html

វៀតណាមឈ្នះ​ឡាវ ១-០ ​​ពូល B ឯ​ ពូល A មីយ៉ាន់ម៉ា ឈ្នះ​ម្ចាស់​ផ្ទះ ២-១


ក្រុម ​ U-23 វៀតណាម បាន​យក​ឈ្នះ U-23 ឡាវ ១-០ អម្បាញ់​មិញ​នេះ ដើម្ប​បន្ត​ឈរ​លេខ​មួយ​ពូល B ដោយ​មាន​៩ពិន្ទុ​ពេញ​ក្នុង​៣ប្រកួត។ ចំណែក​ក្រុម U-23 មីយ៉ាន់ម៉ា បាន​ទទួល​៣ពិន្ទុ​ពេញ​ជា​លើក​ទី​២ និង​បន្ត​ឈរ​កំពូល​តារាង​ពូល A ក្រោយ​ឈ្នះ U-23 ម្ចាស់ផ្ទះ សិង្ហបុរី ២-១។

edaqf

រី​ឯ​​នៅ​មុន​ការ​ប្រកួត​២គូ​នេះ ក៏​មាន​មួយ​ប្រកួត​ទៀត​ដែរ គឺ​ ថៃ បាន​យក​ឈ្នះ ម៉ាឡេស៊ី ១-០។ ក្រោយ​ជ័យជម្នះ​នេះ ថៃ​ មាន​៩ពិន្ទុ​ពេញ​​ក្នុង​បី​ប្រកួត​ពូល B ដូច​វៀតណាម​ដែរ តែ​ចាញ់​គ្រាប់​បាល់។
ព័ត៌​មាន​លម្អិត​ Sabay នឹង​ផ្សាយ​ជូន​ថ្ងៃ​ស្អែក!

វីដេអូ​ហាយឡាយ​នៃ​ការ​ប្រកួត​ទាំង៣គូ​ថ្ងៃ​នេះ៖
 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons
Kakada Akkarak Surakkiat